តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Alyson Kieda

តើអ្វីជាកេរដំណែលនៃជំនឿ?

មុន​ពេល​លោក​ប៊ីលី ក្រាហំា(Billy Graham)បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ក្នុង​អាយុ​១៦​ឆ្នាំ ឪពុក​ម្តាយ​របស់​គាត់ មាន​ការ​ប្តូរ​ផ្តាច់​ក្នុង​ជំនឿ​លើ​ព្រះ​យេស៊ូវ យ៉ាង​ច្បាស់​លាស់ តាំង​ពី​យូរ​មក​ហើយ។ អ្នក​ទាំង​ពីរ​បាន​ទទួល​ជឿ​ព្រះ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​គ្រួសារ​របស់​ពួក​គេ ដែល​ជា​អ្នក​ជឿព្រះ។ បន្ទាប់​ពី​ពួក​គេ​បាន​រៀប​ការ ពួក​គេ​បាន​បន្ត​កេរដំណែល​នៃ​គ្រួសារ​របស់​ខ្លួន ដោយ​ចិញ្ចឹម​បី​បាច់​កូន​ៗ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​រាប់​បញ្ចូល​ទាំង​ការ​អធិស្ឋាន ការ​អាន​ព្រះ​គម្ពីរ និង​ការ​ចូល​រួម​ក្នុង​ព្រះវិហារ ដោយ​ចិត្ត​ស្មោះ​ត្រង់ ជា​មួយ​កូន​ៗ។ គ្រឹះដ៏​រឹង​មាំ ដែល​ឪពុក​ម្តាយ​របស់​លោក​ក្រាហាំ​បាន​រៀប​ចំ សម្រាប​គាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ដី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រើ ក្នុងការសាប​ព្រោះ​គ្រាប់​ពូជ​នៃ​ព្រះ​បន្ទូល ដោយ​នាំគាត់​ឲ្យ​ទទួល​ជឿ​ព្រះអង្គ ហើយ​ទី​បំផុត ក៏​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ក្លា​ហាន។

លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​វ័យ​ក្មេង​របស់​សាវ័ក​ប៉ុល ក៏​បាន​ទទួល​ផល​ប្រយោជន៍​ពី​គ្រឹះ​ខាង​វិញ្ញាណ​ដ៏​រឹង​មាំ​ផង​ដែរ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ”(២ធីម៉ូថេ ១:៥)។ កេរ​ដំណែល​នេះ​បាន​ជួយ​រៀប​ចំ​ខ្លួន​លោក​ធីម៉ូថេ និង​នាំ​គាត់ ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ។

សាវ័ក​ប៉ុល​ក៏​បាន​ជំរុញ​លោក​ធីម៉ូថេ ឲ្យ​បន្ត​កេរដំណែល ឬ​ទំនៀម​ទម្លាប់​នៃ​សេចក្តី​ជំនឿ​នេះ​ទៀត​(ខ.៥) ដើម្បី “ដាស់ ឬ​បញ្ឆេះ​អំណោយ​ទាន​របស់​ព្រះ” ដែល​នៅ​ក្នុង​គាត់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ “ដែល​បាន​ប្រទាន​អំណាច​ដល់​យើង”(ខ.៦-៧)។ ដោយសារ​អំណាច​នៃព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ធីម៉ូថេ​អាច​រស់​នៅ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដើម្បី​ដំណឹង​ល្អ​(ខ.៨)។ កេរដំណែល​នៃ​សេចក្តី​ជំនឿ​ដ៏​រឹង​មាំតែ​ម្យ៉ាង​មិន​ប្រាកដ​ជា​អាច​នាំ​គេ​ឲ្យ​ទទួល​ជឿ​ព្រះ​នោះឡើយ ប៉ុន្តែ គំរូ​ដ៏ល្អ និង​ការ​បង្រៀន​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះអង្គ…

ជីវិតមនុស្សខ្លីណាស់

ការស្លាប់ភ្លាមៗរបស់បុបបី(Bobby) បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពពិតនៃសេចក្តីស្លាប់ និងភាពផុយស្រួយនៃជីវិត។ គាត់ជាមិត្តភក្តិរបស់ខ្ញុំតាំងពីក្មេង។ គាត់មានអាយុតែ២៤ឆ្នាំប៉ុណ្ណោះ ពេលដែលគ្រោះថ្នាក់ដ៏សោកសៅបានកើតឡើង នៅលើផ្លូវដែលរអិលដោយសារទឹកកក ដែលបានឆក់យកជីវិតគាត់។ គាត់បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលពិបាកខុសគេ តែថ្មីៗនេះ គាត់ហាក់ដូចជាកំពុងតែបោះជំហានទៅមុខ។ គាត់ទើបតែទទួលជឿព្រះយេស៊ូវទេ តើហេតុអ្វីបានជាគាត់ឆាប់ស្លាប់យ៉ាងនេះ?

ជួនកាល ជីវិតមនុស្សហាក់ដូចជាខ្លីពេក ហើយមានពេញដោយទុក្ខព្រួយ។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៣៩ ស្តេចដាវីឌដែលជាអ្នកនិពន្ធទំនុកដំកើង បានពោលទំនួញអំពីទុក្ខវេទនារបស់ទ្រង់ ហើយបានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ។ មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ”(ខ.៤-៥)។ ជីវិតមនុស្សខ្លីទេ។ ទោះយើងរស់នៅបានមួយសតវត្សរ៍ក៏ដោយ ក៏ជីវិតនៅផែនដី គឺខ្លីដូចទឹកមួយដំណក់ នៅក្នុងមហាសមុទ្រនៃពេលវេលា។

ប៉ុន្តែ យើងអាចពោលដូចស្តេចដាវីឌថា “ទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ យើងអាចទុកចិត្តថា ជីវិតយើងពិតជាមានន័យ។ ទោះរូបកាយយើងនឹងពុកផុយទៅមែន ក្នុងនាមជាអ្នកជឿព្រះ យើងមានទំនុកចិត្តថា ព្រះអង្គបានកែប្រែចិត្ត និងវិញ្ញាណដែលនៅខាងក្នុង ជារៀងរាល់ថ្ងៃ ហើយថ្ងៃណាមួយ យើងនឹងបានអរសប្បាយនឹងជីវិតអស់កល្បជាមួយព្រះអង្គ(២កូរិនថូស ៤:១៦-៥:១)។ យើងដឹងថា នេះជាការពិតមែន ព្រោះព្រះជាម្ចាស់បាន “ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើង” ដើម្បីធានាអំពីការអ្វីដែលនឹងមកដល់ (៥:៥)។—ALYSON KIEDA

ខ្ញុំសុំទោស

កាល​ពី​ឆ្នាំ ២០០៥ លោក​ខូលីន(Collins) បាន​ផ្តល់​របាយ​ការណ៍​ក្លែង​ក្លាយ ដែល​បណ្តាល​ឲ្យ​លោក​មែកគី​ចូល​គុក​អស់​៤ឆ្នាំ ហើយ​លោក​មែកគី​បាន​សច្ចារ​ថា នឹង​ទៅ​រក​លោក​ខូលីន ដើម្បី​សង​សឹក ពេល​គាត់​ចេញ​ពី​គុក។ ទីបំផុត លោក​មែកគី​ក៏បា​នរួ​ច​ទោស ហើយ​គាត​ក៏​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។​ ទន្ទឹ​មនឹង​នោះ គេ​ក៏​បាន​រក​ឃើញ​របាយ​ការណ៍​ក្លែង​ក្លាយ​ជា​ច្រើនរបស់​លោក​ខូលីន ហើយ​គាត់​ក៏​បាន​បាត់​បង់​ការងារ ហើយ​ត្រូវ​ចូល​គុក​ផង​ដែរ។ បុរស​ទាំង​ពីរ​ក៏បា​នទ​ទួល​ជឿ​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​ពួ​ក​គេ​កំពុង​ជា​ប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក។​

នៅឆ្នាំ ២០១៥ អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ពួក​គេ​កំពុ​ង​តែធ្វើ​កា​រ នៅក្នុ​ង​ក្រុម​ហ៊ុន​តែ​មួយ ដែល​ក្រុម​ហ៊ុន​នោះ​ដំណើរ​ការ ដោយ​ផ្អែ​កទៅ​លើ​​​ជំនឿ​គ្រីស្ទបរិស័ទ។ លោក​ខូលីន​ក៏បា​នរំ​ឭក​ថា គាត់​បាន​ប្រាប់​លោក​មែក​គីថា “ខ្ញុំមិ​នដឹ​ងថា​ ត្រូវ​បក​ស្រាយ​យ៉ាង​ដូច​ម្តេ​ចទេ​។ ខ្ញុំ​គ្រាន់​តែ​ចង់​សុំទោ​សប៉ុ​ណ្ណោះ”។ លោ​កមែ​ក​គី​ក៏​បាន​ឆ្លើយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំច​ង់​ឮ​អ្នកនិយាយ”។ លោក​មែកគីក៏​បាន​អត់​ទោស​ឲ្យគា​ត់។ អ្នក​ទាំង​ពីរ​​អាច​ផ្សះ​ផ្សាឡើ​ង​វិញ ព្រោះ​ពួក​គេ​សុទ្ធ​តែ​បាន​ពិសោធន៍​នឹងសេចក្តី​ស្រឡាញ់ និ​ងកា​រអ​ត់​ទោស​ដែល​គ្មាន​អ្វី​ប្រៀប​ផ្ទឹម រប​ស់​ព្រះ​ជា​ម្ចាស់ ដែល​បាន​ជួយ​យើង ឲ្យ​អាច “អត់​ទោស​ឲ្យ​គេ ដូច​ដែល​ទ្រង់​បា​នអ​ត់ទោ​សឲ្យ​យើង”​(កូល៉ុស ៣:១៣)។

សព្វ​ថ្ងៃ​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ។ លោក​ខូលីន​ក៏​បាន​និយា​យថា​​“យើង​មាន​បេសក​កម្ម​រួម​មួយ … គឺ​ត្រូវធ្វើ​យ៉ាង​ណា ឲ្យ​លោកិយ​ដឹង​ថា បើ​អ្នក​ជំពាក់​ការ​សុំទោ​ស នឹង​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រុះ​ភាព​អំណួត​របស់​អ្នក​ចោល ហើយ​ទៅ​សុំ​ទោស​គេ។ បើ​អ្នក​មាន​ការ​ប្រកាន់​ទោស ចំពោះ​នរណា​ម្នាក់ នោះ​ត្រូវ​ជម្រះ​ភាព​ល្វីង​ជូរ​ចត់​ចេញ​ពី​ចិត្ត ព្រោះ​វាមិ​នខុស​អី​ពីការ​ផឹក​ថ្នាំពុ​លខ្លួ​នឯ​ង ហើយ​សង្ឃឹម​ថា គេ​នឹង​ពុល​ថ្នាំ​នោះ”។

ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​អ្នក​ជឿទ្រ​ង់ ឲ្យ​រស់នៅ​…

ចូរសួរសត្វចុះ

មាន​ពេល​មួយ​ គេ​បាន​សង្រ្គោះ​សត្វ​ឥន្រ្ទី​ក្បាល​ត្រងោល​មួយ​ក្បាល។ ចៅ​ៗ​របស់​ខ្ញុំ​មាន​ការ​ជក់​ចិត្ត នឹង​ការ​ទស្សនា​សត្វ​ឥន្រ្ទី​នេះ នៅ​ទល់​នឹង​មុខ។ គេ​ថែម​ទាំង​បាន​អនុញ្ញាត ឲ្យ​ពួក​គេ​ប៉ះ​វា​ផង​ដែរ។ អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សួន​សត្វ​ក៏​បាន​ពិពណ៌នា​ប្រាប់​យើង អំពី​បក្សី​ដ៏​ខ្លាំង​មួយ​ក្បាល​នេះ ដែល​កំពុង​ទំ​នៅ​លើ​ដៃ​គាត់ ហើយ​ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេលបាន​ដឹង​ថា សត្វ​ឥន្រ្ទី​ឈ្មោល​មួយ​ក្បាល​នេះ មាន​ស្លាប​ប្រវែង ជិត​២​ម៉ែត្រ  តែ​ដោយ​សារ​ឆ្អឹង​របស់​វា​មាន​ប្រហោង​ក្នុង នោះ​វា​មាន​ទម្ងន់​ប្រហែល​៤​គីឡូ​ក្រាម​ប៉ុណ្ណោះ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​សត្វ​ឥន្រ្ទី​ដ៏​មហិមា​មួយ​ក្បាល ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ហើរ​សំកាំង​ពី​លើ​បឹង​មួយ ដោយ​ត្រៀមខ្លួន​បោះ​ពួយ​ទម្លាក់​ខ្លួន​ចុះ​មក​ចាប់​ចំណី​របស់​ខ្លួន នឹង​ក្រញាំ​ជើង។ ហើយ​ខ្ញុំ​ក៏​បាន​នឹក​ឃើញ​សត្វ​ធំ​មួយ​ក្បាល​ទៀត គឺសត្វ​ក្រសារ​ពណ៌​ខៀវ មាន​ជើង​វែង​ៗ ដែល​ខ្ញុំ​បាន​លួច​មើល​ឃើញ​វា​កំពុង​ឈរ​ស្ងៀម នៅ​មាត់​ស្រះ​មួយ។ វា​បាន​ត្រៀមចឹក​ចំណី​របស់​វា​នៅ​ក្នុង​ទឹក ដោយ​ចំ​ពុះ​ដ៏​វែង​របស់​វា។ សត្វ​ទាំង​ពីរ​ប្រភេទ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​បក្សី​ជិត​១ម៉ឺន​ប្រភេទ​ទៀត ដែល​អាច​ដឹក​នាំ​គំនិត​យើង ឲ្យ​គិត​អំពី​ព្រះ​អាទិករ​របស់​យើង។

ក្នុង​ព្រះ​គម្ពីរ​យ៉ូប មិត្ត​ភក្តិ​របស់​លោក​យ៉ូប​បាន​ជជែក​គ្នា អំពី​មូល​ហេតុ ដែល​គាត់​កំពុង​រង​ទុក្ខ​វេទនា ហើយ​ក៏​បាន​សួរគាត់​ថា “តើ​អ្នក​អាច​គិត​យល់​អាថ៌​កំបាំង​ទំាង​អស់​របស់​ព្រះ​បាន​ទេ?” (មើល ១១:៥-៩)។ លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប ចំពោះ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា “ចូរ​អ្នក​សួរ​សត្វ​តិរច្ឆាន​ឥឡូវ​ចុះ វា​នឹង​បង្រៀន​អ្នក ហើយ​សត្វ​ស្លាប ដែល​ហើរ​លើ​អាកាស​ផង វា​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង”(យ៉ូប ១២:៧)។ សត្វ​គឺ​ជា​ភស្តុតាង ដែល​បញ្ជាក់​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះទ្រង់​បាន​រចនា និង​ថែរក្សា ហើយ​គ្រប់​គ្រង​ស្នា​ព្រះ​ហស្ត​ទ្រង់ “ដែល​ជីវិត​នៃ​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ”(ខ.១០)។

ដោយសារ​ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សត្វ​បក្សី (ម៉ាថាយ ៦:២៦…

ព្រះទ្រង់ថែរក្សាយើងរាល់គ្នា

ចៅ​ប្រុស​របស់​ខ្ញុំ នៅ​តូច​នៅ​ឡើយ។ ពួក​គេ​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអាវ ដោយ​ខ្លួន​ឯង​ណាស់។ តែ​ពេល​ខ្លះ ពួក​គេ​នៅ​តែ​ពាក់​អាវ​បញ្ច្រាស​ពី​មុខ​ទៅ​ក្រោយ ហើយ​ជា​ញឹក​ញាប់ ចៅ​ដែល​តូច​ជាង​គេ​ពាក់​ស្បែក​ជើង​ខាង​ខុស​។ តាម​ធម្មតា ខ្ញុំ​មិន​ដាច់​ចិត្ត​ប្រាប់​ពួក​គេ​សោះ ព្រោះ​ខ្ញុំ​គិត​ថា ពួក​គេ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ពេល​ដែល​ពួក​គេ​មិន​ទាន់​ដឹង​អី​បែប​នេះ។

ខ្ញុំ​ចូល​ចិត្ត​មើល​ឃើញ​ពិភព​លោក​នេះ តាម​ក្រសែ​ភ្នែក​របស់​ពួក​គេ។ សម្រាប់​ពួក​គេ គ្រប់​យ៉ាង​គឺ​ជា​ការ​ផ្សង​ព្រេង ក្នុង​នោះ​រួម​មាន​ ការ​ដើរ​ពី​លើ​ដើម​ឈើ​ដែល​បាន​រលំ ការ​លប​មើល​សត្វ​អណ្ដើក​សំដិល​ខ្លួន​នឹង​កម្តៅ​ថ្ងៃ នៅ​លើ​កំណាត់​ឈើ ឬ​ការ​តាម​មើល​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​បន្លឺ​សម្លែង​ស៊ីរ៉ែន​ខ្លាំង​ៗ​ជា​ដើម។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ដឹង​ថា ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ មិន​មែន​ជា​ក្មេង ដែល​ទាន់​មិន​ដឹង​អី​សោះ​នោះ​ឡើយ។ ពួក​គេ​អាច​ប្រើ​ហេតុ​ផល​បួន​ដប់​យ៉ាង​ ដើម្បី​និយាយ​ដោះ​សារ គេច​មិន​ព្រម​ចូល​គេង នៅ​ពេល​យប់ ហើយ​ពួក​គេ​ថែម​ទាំង​កញ្ឆក់​ដណ្ដើម​របស់​លេង​ ដែល​ពួកគេ​ចង់​បាន ពី​ក្មេង​ដទៃ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ដដែល​។ ​

ពេល​ខ្ញុំ​គិត​អំពី​ចៅ​ៗ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​អ័ដាម និង​នាង​អេវ៉ា ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មុន​បង្អស់។ គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ឃើញ ក្នុង​សួន​ច្បារ​អេដែន ប្រាកដ​ជា​មាន​ភាព​អស្ចារ្យ​ណាស់​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​ជា​មួយ​ព្រះ​អម្ចាស់។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ដោយ​ចេតនា​។ ពួក​គេ​បាន​បរិភោគ​ផ្លែ ពី​ដើម​ដែល​ព្រះ​ទ្រង់​បាន​ហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេច​នោះ ការ​មិន​ស្ដាប់​បង្គាប់​នោះ បាន​នាំឲ្យ​ពួក​គេ​ចេះ​កុហក និង​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក…

ក្តីអំណរ

ខ្ញុំ​កំពុង​តែ​ឈាន​ទៅ​រក​រដូវ​កាល​ថ្មី​យ៉ាង​ឆាប់​រហ័ស គឺ “រដូវរងា” នៃ​ភាព​ចាស់​ជរា ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយទេ។ ទោះ​បី​ជា​ថ្ងៃ​ខែ​ឆ្នាំ​បាន​បោល​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​ជួន​កាល ខ្ញុំ​ចង់​បន្ថយ​ល្បឿន​វា​ក៏​ដោយ ​ក៏​ខ្ញុំ​នៅ​តែមាន​ក្តី​អំណរ ដែល​បាន​ជួយ​ទ្រទ្រង់​ខ្ញុំ ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ថ្ងៃ​ថ្មី​នីមួយ​ៗ ​ជា​ថ្ងៃ​ថ្មី​ដែល​ព្រះ​អម្ចាស់​បាន​ប្រទានខ្ញុំ។ ខ្ញុំ​អាច​ថ្លែង​ជា​មួយ​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​ថា “នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា …ព្រម​ទាំង​សំដែង​ពី​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​រាល់​តែ​យប់”(ទំនុកដំកើង ៩២:១-២)។

ទោះ​បី​ជា​ជីវិត​ខ្ញុំ មាន​ការ​តស៊ូ និង​ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​ផ្សេង​ទៀត ដែល​ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា ហួស​សមត្ថ​ភាព​ខ្ញុំ​ក៏​ដោយ ក៏​ព្រះ​ទ្រង់​ជួយ​ឲ្យ​ខ្ញុំ​អាច​ចូល​រួម​ជា​មួយ​អ្នក​និពន្ធ​ទំនុក​ដំកើង នៅ​ក្នុង​ការ “​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះហស្ត​ទ្រង់”(ខ.៤)។ គឺ​អំណរ ដោយ​សារ​ព្រះ​ពរ​ដែល​ទ្រង់​ប្រទាន ក្រុម​គ្រួសារ មិត្ត​ភក្តិ និងកិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដោយ​ពេញ​ចិត្ត។ ហើយ​ក៏​ជា​ក្តី​អំណរ ដោយសារ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ និង​ព្រះ​បន្ទូល​ដែលទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​តែង។  ក៏​ដូច​ជា​ក្តីអំណរ ដោយសារ​ព្រះ​យេស៊ូវ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជាទ្រង់​សុគត​ជួស​បាប​យើង។ ហើយ​ក៏​ជា​ក្តី​អំណរ​ ដោយ​សារ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ ដែល​ជា​ប្រភព​នៃ​ក្តី​អំណរ​ដ៏​ពិត​(រ៉ូម ១៥:១៣)។ ដោយ​សារ​ព្រះ​អម្ចាស់ នោះ​អ្នក​ជឿ​ទ្រង់ អាច “នឹង​លូតលាស់​ឡើង

ដូច​ជា​ដើម​លម៉ើរ … ​ ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់”(ទំនុកដំកើង ៩២:១២-១៤)។

តើ​ផល​ផ្លែ​នោះ​ជា​អ្វី? ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា ឬ​រដូវ​កាល​អ្វី​ក៏​ដោយ​នៃ​ជីវិត…

កំណើតថ្មី

តើទារក​ដែល​ធ្វើ​ឲ្យ​យើ​ងញ​ញឹម មា​ន​អ្វី​ដែល​ពិសេស?​ ជា​ការ​ពិ​ត​ណាស់ មនុស្ស​ជាច្រើ​ន​ទុក​កិច្ចការរ​ប​ស់ខ្លួ​ន​ចោ​លសិ​ន ដើម្បី​មក​ផ្តុំ​គ្នា​មើ​ល ពេល​បាន​ឮ​សម្លេង ឬ​បាន​ឃើ​ញ​ទារក​ដ៏​គួរ​ឲ្យស្រ​ឡាញ់​នោះ​។​ ខ្ញុំ​បាន​ក​ត់​សំគា​ល់រឿ​ង​នេះ ពេលដែ​ល​ខ្ញុំម​កលេងឪ​ពុក​របស់​ខ្ញុំ នៅ​ផ្ទះ​មើល​ថែរ​មនុស្ស​ចាស់​ជរា​។ ទោះបី​ជា​ភា​គ​ច្រើន​នៃ​ម​នុស្ស​ចាស់​ជ​រា​ដែល​ស្នាក់​នៅ​ទីនោះ​ ត្រូវ​ផ្លាស់​ទីដោយប្រើ​កៅ​អី​រុញ ហើយ​មាន​ជ​ម្ងឺវ​ង្វេង​វង្វាន់​ក៏​ដោយ ក៏​ពន្លឺ​នៃ​ក្តីអំណរ​អាច​លេច​ឡើង​​នៅ​លើ​កែវ​ភ្នែក​របស់​ពួក​គេ​  ពេលដែ​ល​មា​ន​គ្រួសារ​មួយ  បាន​មក​លេ​ង​ផ្ទះនោះ​  ដោយនាំ​ទា​រក​ម្នា​ក់  មក​ជា​មួយ​ផង​។​ ពី​ដំបូង ពួក​គេ​មា​នកា​រស្ទាក់​ស្ទើរ​ តែ​ក្រោយ​មក​ព​ន្លឺ​នៃ​ក្តី​អំណរ​នោះ ក៏បា​ន​ប្រែ​ក្លាយ​ជា​ស្នាម​ញញឹម​នៅ​លើផ្ទះ​មុ​ខរ​បស់​ពួក​គេ។ ខ្ញុំ​មាន​ចិ​ត្ត​រំភើប​យ៉ាង​ខ្លាំង​ ពេល​បាន​ឃើញដូ​ច​នេះ។​

ទារក​នាំ​ឲ្យ​គេមា​នស្នា​មញ​ញឹម​ ប្រហែលម​ក​ពី​​ភា​ពអស្ចារ្យ​នៃជីវិត​របស់​ទា​រកតូចដែល​ទើប​ចា​ប់កំ​ណើត​ ដែល​​មា​ន​តម្លៃ​​ណាស់ ហើយ​ក៏​មាន​ការ​សន្យា​ជាច្រើ​ន​កំពុង​រង់​ចាំ​វា។ ការ​មើល​ឃើ​ញទា​រក អាច​រំឭក​យើ​ង អំពី​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច​នៃ​យើ​ង និង​អំពី​ក្តី​ស្រឡាញ់ដ៏​អ​ស្ចារ្យ ដែល​ព្រះ​អ​ង្គមា​ន​សម្រាប់​យើង។ ព្រះអ​ង្គស្រ​ឡាញ់​យើង​ណាស់ បាន​ជា​ព្រះ​អង្គ​ប្រទាន​ជីវិត​ដល់​យើង  ហើយ​ឲ្យ​យើង​ចេញ​ជារូប​រាង្គ​ក្នុង​ផ្ទៃ​ម្តាយ​យើង។ គឺដូ​ច​មា​ន​សេចក្តី​ចែង​មក​ថា ​“​ទ្រង់​​​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។

ព្រះ​អង្គ​មិ​ន​គ្រាន់​តែ​បា​ន​ប្រទាន​ឲ្យ​យើ​ង​មាន​ជីវិ​តខា​ង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឲ្យ​យើ​ង​មានកំ​ណើត​ជា​ថ្មី ខាង​វិញ្ញាណ​ទៀត​ផ​ង​(យ៉ូហាន ៣:៣-៨)។ ព្រះ​បាន​សន្យា​អ្នក​ជឿទាំ​ង​អស់​ ថា​នឹង​ប្រ​ទាន​រូ​បកា​យ​ថ្មី និង​ជីវិត​អស់​កល្ប ពេល​ព្រះ​យេស៊ូវ​យាង​ម​កវិញ​ម្តង​ទៀត​(១កូរិនថូស ១៥:៥០-៥២)។

ជីវិត​ខាង​សាច់​ឈា​ម និង​កំណើត​ជា​ថ្មី​ខាង​វិញ្ញាណ គឺជា​អំ​ណោយ​ពី​ព្រះហ​​ស្ត​ព្រះ​វរបិតា ​សម្រាប់​ឲ្យ​យើងអប​អរ​សប្បាយ។-Alyson Kieda, អ្នក​កែស​ម្រួល​អត្ថ​បទ​របស់​អង្គការ​នំម៉ាណា​ប្រចាំ​ថ្ងៃ។​